[​៣៩២​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ការ​ប្រគល់​សេនាសនៈ​ ​មាន​ប៉ុន្មាន​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ប្រគល់​សេនាសនៈ​នេះ​ ​មាន៣យ៉ាង​ ​គឺ​បុរិម​កៈ១​ ​បច្ឆិម​កៈ១​ ​អន្តរា​មុត្តកៈ១​ ​ដែល​ឈ្មោះថា​ ​បុរិម​កៈ​ ​ត្រូវ​ភិក្ខុ​ប្រគល់ឲ្យ​តាំង​អំពី​ថ្ងៃ១រោច​ ​ខែ​អាសាធ​ទៅ​ ​ដែល​ឈ្មោះថា​ ​បច្ឆិម​កៈ​ ​ត្រូវ​ភិក្ខុ​ប្រគល់ឲ្យ​ ​តាំង​អំពី​ថ្ងៃ១រោច​ ​ខែ​ស្រាពណ៍​ទៅ​ ​ដែល​ឈ្មោះថា​ ​អន្តរា​មុត្តកៈ​ ​ត្រូវ​ភិក្ខុ​ប្រគល់ឲ្យ​ ​តាំង​អំពី​ថ្ងៃ​បវារណា​ ​ក្នុង​ខែអស្សុជ​ទៅ​ ​ដើម្បី​នៅចាំ​វស្សា​តទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ប្រគល់​សេនាសនៈ​ ​មាន៣យ៉ាង​ដូច្នេះ​ឯង​។​

​ចប់​ ​ភាណវារៈ​ ​ជា​គំរប់​ពីរ​។​


 [​៣៩៣​]​ ​សម័យ​នោះ​ឯង​ ​ឧប​នន្ទ​ភិក្ខុ​មាន​អាយុ​ ​ជា​សក្យ​បុត្ត​ ​ទទួលយក​សេនាសនៈ​ ​ទៀប​ក្រុង​សាវត្ថី​ ​ហើយ​ដើរទៅ​កាន់​អាវាស​ ​ក្នុង​ស្រុក​តូច​មួយ​ ​ក៏​ទទួលយក​សេនាសនៈ​ ​ក្នុង​ទីនោះ​ទៀត​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​(​ដែល​នៅក្នុង​ទី​អាវាស​នោះ​)​ ​គិត​គ្នា​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឧប​នន្ទ​ភិក្ខុ​មាន​អាយុ​ ​ជា​សក្យ​បុត្ត​នេះ​ ​ជា​អ្នកធ្វើ​នូវ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់