នែ​មោឃបុរស​ ​អ្នក​តែម្នាក់ឯង​ ​មិនសមបើ​នឹង​ហួងហែង​សេនាសនៈ​ ​ដល់ទៅ​ពីរ​កន្លែង​ទេ​ ​ម្នាល​មោឃបុរស​ ​(​បើ​)​ ​អ្នកទទួល​យក​សេនាសនៈ​ ​ក្នុង​ទីនោះ​ហើយ​ ​មានតែ​លែង​ទទួលយក​ក្នុង​ទីនេះ​ ​(​បើ​)​ ​អ្នកទទួល​យក​ក្នុង​ទីនេះ​ហើយ​ ​មានតែ​លែង​ទទួលយក​ក្នុង​ទីនោះ​ ​នែ​មោឃបុរស​ ​បើ​យ៉ាងហ្នឹង​ ​អ្នក​ចាត់ថា​ ​ជា​មនុស្ស​ខាងក្រៅ​ ​គឺថា​ ​មិន​ត្រូវ​បាន​សេនាសនៈ​ក្នុង​ទី​ទាំងពីរ​ខាង​ទេ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ម្នាក់ឯង​ ​មិន​ត្រូវ​ហួងហែង​សេនាសនៈ​ពីរ​កន្លែង​ទេ​ ​ភិក្ខុ​ណា​ហួងហែង​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៩៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​វិនយកថា​ ​សំដែង​គុណ​របស់​វិន័យ​ ​សំដែង​គុណ​របស់​ការសិក្សា​វិន័យ​ ​សំដែង​គុណ​របស់​ព្រះ​ថេរៈ​ឈ្មោះ​ឧបាលិ​ដ៏​មាន​អា​យុរឿ​យៗ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​បរិយាយ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​វិនយកថា​ ​សំដែង​គុណ​របស់​វិន័យ​ ​សំដែង​គុណ​របស់​ការសិក្សា​វិន័យ​ ​សំដែង​គុណ​របស់​ព្រះ​ថេរៈ​ ​ឈ្មោះ​ឧបាលិ​ដ៏​មាន​អា​យុរឿ​យៗ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​បរិយាយ​ជាច្រើន​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់