[​៤១២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទទួលយក​នវកម្ម​ហើយ​ ​ដើរចេញ​ទៅ​ខ្លះ​ ​សឹក​ខ្លះ​ ​ធ្វើ​មរណភាព​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ទៅជា​សាមណេរ​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នក​លាសិក្ខា​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​អន្តិមវត្ថុ​ខ្លះ​ ​ប្តេជ្ញា​ជា​មនុស្ស​ឆ្កួត​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នកមាន​ចិត្ត​រវើរវាយ​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នកមាន​ទុក្ខវេទនា​គ្រប​សង្កត់​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ខ្លះ​ ​ប្តេជ្ញា​ជា​មនុស្ស​ខ្ទើយ​ខ្លះ​ ​ប្តេជ្ញា​ជា​មនុស្ស​លួចសំវាស​ខ្លះ​ ​ប្តេជ្ញា​ជា​មនុស្ស​ស្ទុះ​ទៅកាន់​លទ្ធិ​តិរ្ថិយ​ខ្លះ​ ​ប្តេជ្ញា​ជា​សត្វតិរច្ឆាន​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​មាតា​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​បិតា​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​ព្រះអរហន្ត​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នក​ប្រទូស្ត​ភិក្ខុនី​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នក​បំបែក​សង្ឃ​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នកធ្វើ​ព្រះ​លោហិត​ ​(​របស់​ព្រះសម្មាសម្ពុទ្ធ​)​ ​ឲ្យ​ពុរពង​ខ្លះ​ ​ប្តេជ្ញា​ជា​អ្នកមាន​ភេទ​ពីរ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៣៥១ | បន្ទាប់