សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​យក​គ្រឿង​ប្រើប្រាស់​ ​ក្នុង​ទី​ឯទៀត​ ​ទៅ​ប្រើប្រាស់​ក្នុង​ទី​ឯទៀត​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៤២០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​(​មិន​ហ៊ាន​)​ ​នាំ​យក​ ​(​គ្រឿង​ប្រើប្រាស់​)​ ​ទៅកាន់​រោង​ឧបោសថ​ ​កាន់​រោង​ជាទី​ប្រជុំ​ ​ហើយក៏​នាំគ្នា​អង្គុយ​ផ្ទាល់​លើ​ផែនដី​។​ ​ទាំង​ខ្លួន​ ​ទាំង​ចីវរ​ ​(​របស់​ភិក្ខុ​នោះ​)​ ​ក៏​ប្រឡាក់ប្រឡូស​ ​ដោយ​អាចម៍ដី​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​នាំ​យក​ ​(​គ្រឿង​ប្រើប្រាស់​នោះ​)​ ​ឲ្យ​ជា​របស់​ខ្ចី​បាន​។​
 [​៤២១​]​ ​សម័យ​នោះ​ឯង​ ​វិហារធំ​របស់​សង្ឃ​ទ្រុឌទ្រោម​។​ ​ពួក​ភិក្ខុ​សង្ស័យ​ ​មិន​ហ៊ាន​នាំ​យក​សេនាសនៈ​ចេញ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​នាំ​យក​ ​(​សេនាសនៈ​)​ ​ទៅ​ទុក​ថែរក្សា​បាន​។​
 [​៤២២​]​ ​សម័យ​នោះ​ឯង​ ​សំពត់​កម្ពល​មានតម្លៃ​ច្រើន​ ​ជា​សេនាសន​បរិក្ខារ​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ផ្លាស់​ប្តូរ​ ​ដើម្បី​ប្រយោជន៍​ ​ជា​ផាតិកម្ម​ ​គឺ​ការ​ចំរើន​បាន​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់