[​៤២៣​]​ ​សម័យ​នោះ​ឯង​ ​សំពត់​មានតម្លៃ​ច្រើន​ ​ជា​បរិក្ខារ​ក្នុង​សេនាសនៈ​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ផ្លាស់​ប្តូរ​ ​ដើម្បី​ប្រយោជន៍​ ​ជា​ផាតិកម្ម​បាន​។​
 [​៤២៤​]​ ​សម័យ​នោះ​ឯង​ ​ស្បែក​ខ្លាឃ្មុំ​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើជា​ទ្រនាប់​សម្រាប់​ជូត​ជើង​បាន​។​
 [​៤២៥​]​ ​សម័យ​នោះ​ឯង​ ​វត្ថុ​មាន​សណ្ឋាន​ដូចជា​កង់​ ​(​ដែលគេ​វេញ​ ​ដោយ​សំពត់​កម្ពល​ជាដើម​)​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើជា​រង្វេល​ ​ម្រាប់​ជូត​ជើង​បាន​។​
 [​៤២៦​]​ ​សម័យ​នោះ​ឯង​ ​មាន​កំណាត់សំពត់​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើជា​សំពត់​ ​សម្រាប់​ជូត​ជើង​បាន​។​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់