ខ្ញុំ​ព្រះករុណា​ ​បម្រុង​នឹង​ឲ្យ​ជាង​ធ្វើ​វិហារ​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​គង់នៅ​ក្នុង​វិហារ​របស់​យើង១​ ​រឿង​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ ​(​ដំណើរ​នុ៎ះ​)​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ ​ជានា​យក១​។​ ​រឿង​ទ្រង់​អនុញ្ញាត​ទីជ្រកកោន៥យ៉ាង​ ​គឺ​វិហារ១​ ​អឌ្ឍយោគ១​ ​បា្រ​សាទ១​ ​ប្រាសាទ​ដំបូល​ត្រងិល១​ ​គុហា១​ ​រឿង​សេដ្ឋី​ឲ្យ​ជាង​ធ្វើ​វិហារ១​។​ ​រឿង​មហាជន​ឲ្យ​ជាង​ធ្វើ​វិហារ​ ​ឥតមាន​សន្ទះទ្វារ១​ ​រឿង​ទ្រង់​អនុញ្ញាត​សន្ទះទ្វារ​ ​ក្រប​ទ្វារ​ ​ត្រណាប់​ក្រោម​ ​និង​ត្រណាប់​លើ​ជាដើម១​។​ ​រឿង​ទ្រង់​អនុញ្ញាត​ប្រហោង​ដាក់​ខ្សែ​សម្រាប់​ទាញ​ ​និង​ខ្សែ​សម្រាប់​ទាញ​គន្លឹះ​ ​មេទ្វារ​ ​ត្រដោក​ទ្វារ​ ​រនុក​ ​គន្លឹះ​ ​និង​សោ៣យ៉ាង​ ​គឺ​ ​សោ​ធ្វើ​ពី​លោហៈ​ ​សោ​ធ្វើពីឈើ​ ​សោ​ធ្វើ​ពី​ស្នែង១​។​ ​រឿង​ទ្រង់​អនុញ្ញាត​សោ​យន្ត​ ​និង​គន្លឹះ​ ​រឿង​ទ្រង់​អ​នុញ្ញា​ត​ដម្បូល​ ​និង​ឲ្យ​បូក​លាប​ខាងក្នុង​ ​ខាងក្រៅ១​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់