រឿង​ទ្រង់​អនុញ្ញាត​បង្អួច៣យ៉ាង​ ​គឺ​បង្អួច​មាន​វេទី​ ​បង្អួច​មាន​ក្រឡា​សំណាញ់​ ​បង្អួច​មាន​សសរ​ចម្រឹង១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​យក​វត្ថុ​សម្រាប់​ជូត​ជើង​ ​ដែលគេ​វេញ​ ​មាន​សណ្ឋាន​ដូចជា​កង់​ចង​បង្អួច១​ ​រឿង​ទ្រង់​អនុញ្ញាត​កម្រាល​ស្មៅ១​ ​រឿង​ទ្រង់​អនុញ្ញាត​បន្ទះក្តារ​ ​សម្រាប់​អង្គុយ​ ​ឬ​ដេក១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រែ​ផ្តៅ១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រែ​ ​ដែលគេ​ដាប់​ជើង​ ​ហើយ​បញ្ចូល​មេ​ទៅ​ក្នុង​ដំណាប់​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រែ​ ​ដែលគេ​បង្ខាំង​ជើង​គ្រែ​ដោយ​មេគ្រែ១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រែ​ ​ដែលគេ​ធ្វើ​ជើង​ប្រហែល​នឹង​ជើងសេះ​ ​ឬ​ជើង​ពពែជា​ដើម១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រែ​ ​ដែលគេ​បញ្ចុះ​ពន្លួញ​ទៅ​ក្នុង​មេ១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រែ​បួនជ្រុង​ ​មាន​ជើង​ខ្ពស់១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រែ​ ​មាន​អង្គ​ប្រាំពីរ១​ ​រឿង​ទ្រង់​អនុញ្ញាត​តាំង​ផ្តៅ១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រែ​ ​និង​តាំង​មាន​ជើង​ដូច​ជើង​ពពែ១​ ​រឿង​ទ្រង់​អនុញ្ញាត​តាំង​ ​មាន​ជើង​ច្រើន​ ​ដែលគេ​ប្រកបដោយ​អាការ​ដូចជា​ផ្លែ​កន្ទួតព្រៃ១​ ​រឿង​ទ្រង់​អនុញ្ញាត​ផែនក្តារ១​ ​រឿង​ទ្រង់​អនុញ្ញាត​កៅអី​មាន​ទ្រនាប់១
ថយ | ទំព័រទី ៣៦៨ | បន្ទាប់