[​៥៣​]​ ​អ្វី​ជា​មូល​នៃ​ ​វិវាទាធិករណ៍​ ​។​ ​ធម៌៦យ៉ាង​ ​ជា​មូល​នៃ​សេចក្តី​វិវាទ​ ​ចាត់ជា​ ​មូល​នៃ​វិវាទាធិករណ៍​ ​គឺ​ ​អកុសលមូល​ ​៣យ៉ាង​ ​ជា​មូល​នៃ​វិវាទាធិករណ៍​ ​និង​កុសល​មូល​ ​៣យ៉ាង​ ​ជា​មូល​នៃ​វិវាទាធិករណ៍​ដែរ​។​ ​ធម៌៦យ៉ាង​ ​ជា​មូល​នៃ​វិវាទ​ ​ដែល​ចាត់ជា​ ​មូល​នៃ​វិវាទាធិករណ៍​ ​នោះ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​ច្រើន​ ​ជា​អ្នក​ចងគំនុំ​ទុក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មាន​សេចក្តី​ក្រោធ​ច្រើន​ ​ជា​អ្នក​ចងគំនុំ​ទុក​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ផង​ ​ឈ្មោះថា​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះធម៌​ផង​ ​ឈ្មោះថា​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ផង​ ​ឈ្មោះថា​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ផង​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះធម៌​ផង​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ផង​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ញ៉ាំង​សេចក្តី​វិវាទ​ ​ដែល​កំពុង​កើត​ ​ឲ្យ​កើតឡើង​ក្នុង​សង្ឃ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនបាន​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​មិន​ចម្រើន​ ​ដល់​ជន​ច្រើន​
ថយ | ទំព័រទី ៦១ | បន្ទាប់