ពោល​ចោទ​ ​នូវ​ភិក្ខុ​ផងគ្នា​ ​ដោយ​សីលវិបត្តិ​ក្តី​ ​ដោយ​អាចារ​វិបត្តិ​ក្តី​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​ ​ដោយ​អាជីវ​វិបត្តិ​ក្តី​ ​អ​កុល​មូល​ ​ទាំង៣យ៉ាងនេះ​ ​ជា​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​។​
 [​៦១​]​ ​កុសល​មូល​ ​៣យ៉ាង​ ​ដែល​ចាត់ជា​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​មិន​លោភ​ពោល​ចោទ​ ​មានចិត្ត​មិន​ប្រទូស្ត​ពោល​ចោទ​ ​មានចិត្ត​មិន​វង្វេង​ពោល​ចោទ​ ​នូវ​ភិក្ខុ​ផងគ្នា​ ​ដោយ​សីលវិបត្តិ​ក្តី​ ​ដោយ​អាចារ​វិបត្តិ​ក្តី​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​ ​ដោយ​អាជីវ​វិបត្តិ​ក្តី​ ​កុសល​មូល​ ​ទាំង៣យ៉ាងនេះ​ ​ជា​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​។​
 [​៦២​]​ ​ឯ​កាយ​ ​ចាត់ជា​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​នោះ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​រូបអាក្រក់​ ​ជា​មនុស្ស​តឿ​ ​មាន​អាពាធ​ច្រើន​ ​ខ្វាក់​ ​ក្ងែង​ ​ខ្ចក​ ​ឬ​ស្លាប់​ខ្លួន១ចំហៀង​(​១​)​ ​ភិក្ខុ​ទាំងឡាយ​ចោទ​ភិក្ខុ​នោះ​ ​ដោយ​កាយ​ណា​ ​កាយ​នោះ​ ​ជា​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​។​
​(​១​)​ ​ក្នុង​ដីកា​ ​ថា​ ​ខ្វិន​
ថយ | ទំព័រទី ៦៩ | បន្ទាប់