[​៦៣​]​ ​ចុះ​វាចា​ ​ដូចម្តេច​ ​ដែល​ជា​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​។​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​វាចា​អាក្រក់​ ​ជា​អ្នក​និយាយជាប់​ ​ជា​អ្នកមាន​វាចា​ប៉ប៉ាច់​ ​ប៉ប៉ោច​ ​ភិក្ខុ​ទាំងឡាយ​ ​ចោទ​ភិក្ខុ​នោះ​ ​ដោយ​វាចា​ណា​ ​វាចា​នោះ​ ​ឈ្មោះថា​ជា​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​។​
 [​៦៤​]​ ​អ្វី​ដែល​ជា​ ​មូល​នៃ​អាប​ត្តា​ធិ​ករណ៍​។​ ​សមុដ្ឋាន​ ​នៃ​អាបត្តិ៦យ៉ាង​ ​ជា​មូល​នៃ​អាប​ត្តា​ធិ​ករណ៍​ ​(​សមុដ្ឋាន​ ​នៃ​អាបត្តិ៦នោះ​ ​គឺ​)​ ​អាបត្តិ​ ​កើតឡើង​អំពី​កាយ​ ​មិនកើត​ឡើង​អំពី​វាចា​ ​អំពី​ចិត្ត១​ ​អាបត្តិ​ ​កើតឡើង​អំពី​វាចា​ ​មិនកើត​ឡើង​អំពី​កាយ​ ​អំពី​ចិត្ត១​ ​អាបត្តិ​ ​កើតឡើង​អំពី​កាយ​ ​អំពី​វាចា​ ​មិនកើត​ឡើង​អំពី​ចិត្ត១​ ​អាបត្តិ​ ​កើតឡើង​អំពី​កាយ​ ​អំពី​ចិត្ត​ ​មិនកើត​ឡើង​អំពី​វាចា១​ ​អាបត្តិ​ ​កើតឡើង​អំពី​វាចា​ ​អំពី​ចិត្ត​ ​មិនកើត​ឡើង​អំពី​កាយ១​ ​អាបត្តិ​ ​កើតឡើង​អំពី​កាយ​ ​អំពី​វាចា​ ​អំពី​ចិត្ត១​ ​សមុដ្ឋាន​ ​នៃ​អាបត្តិ៦យ៉ាងនេះ​ ​ជា​មូល​នៃ​អាប​ត្តា​ធិ​ករណ៍​។​
 [​៦៥​]​ ​អ្វី​ជា​ ​មូល​នៃ​កិ​ច្ចា​ធិ​ករណ៍​។​ ​មានតែ​សង្ឃ​មួយ​ ​ជា​មូល​នៃ​កិ​ច្ចា​ធិ​ករណ៍​(​១​)
​(​១​)​ ​អធិករណ៍​ឯទៀត​ ​មាន​មូល​ច្រើន​ ​ចំណែក​កិ​ច្ចា​ធិ​ករណ៍​នេះ​ ​មាន​មូល​តែ១​។​
ថយ | ទំព័រទី ៧០ | បន្ទាប់