[​៦៦​]​ ​(​សំដែង​អំពី​)​ ​វិវាទាធិករណ៍​ ​ជាកុសល​ ​ជាអកុសល​ ​ជា​អព្យាកតៈ​។​ ​វិវាទាធិករណ៍​ ​ជាកុសល​ក៏​មាន​ ​ជាអកុសល​ក៏​មាន​ ​ជា​អព្យាកតៈ​ ​ក៏​មាន​។​
 [​៦៧​]​ ​បណ្តា​វិវាទាធិករណ៍​ទាំង៣នោះ​ ​វិវាទាធិករណ៍​ ​ជាអកុសល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះឯង​ ​មានចិត្តជា​អកុសល​ ​ជជែកគ្នា​ថា​ ​នេះ​ជា​ធម៌​ក្តី​ ​នេះ​មិនមែន​ជា​ធម៌​ក្តី​។​បេ​។​ ​នេះ​ជា​អាបត្តិ​អាក្រក់​ក្តី​ ​នេះ​មិនមែន​ជា​អាបត្តិ​អាក្រក់​ក្តី​ ​ការបង្កហេតុ​ ​ជម្លោះ​ ​សេចក្តី​ប្រកាន់​ខុស​ ​ទាស់ទែង​ ​ការ​ពោល​ផ្សេង​ៗ​ ​ការ​ពោល​ដោយឡែក​ពីគ្នា​ ​ការ​និយាយ​ដើម្បីឲ្យ​ព្រួយចិត្ត​ ​សេចក្តី​ប្រកួត​ប្រកាន់​ណា​ ​ក្នុង​អធិករណ៍​នោះ​ ​ការបង្កហេតុ​ជាដើម​នេះ​ ​តថាគត​ ​ហៅថា​ ​វិវាទាធិករណ៍​ ​ជាអកុសល​។​
 [​៦៨​]​ ​បណ្តា​វិវាទាធិករណ៍​ទាំង៣នោះ​ ​វិវាទាធិករណ៍​ ​ជាកុសល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះឯង​ ​មានចិត្តជា​កុសល​ ​ជជែកគ្នា​ថា​ ​នេះ​ជា​ធម៌​ក្តី​ ​នេះ​មិនមែន​ជា​ធម៌​ក្តី​។​បេ​។​ ​នេះ​ជា​អាបត្តិ​អាក្រក់​ក្តី​ ​នេះ​មិនមែន​ជា​អាបត្តិ​អាក្រក់​ក្តី​ ​ការបង្កហេតុ​ ​ជម្លោះ​
ថយ | ទំព័រទី ៧១ | បន្ទាប់