មានចិត្តជា​អកុសល​ ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​សីលវិបត្តិ​ក្តី​ ​ដោយ​អាចារ​វិបត្តិ​ក្តី​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​ ​ដោយ​អាជីវ​វិបត្តិ​ក្តី​ ​ការ​ចោទ​ ​ការ​តិះដៀល​ ​ការ​ចរ​ចា​រឿយ​ៗ​ ​ការ​និ​យាយ​រឿយ​ៗ​ ​ការ​ពោល​បង្កាច់​ ​ការ​ប្រឹងប្រែង​ ​ការ​បន្ថែ​មក​ម្លំាង​ឲ្យ​ណា​ ​ក្នុង​អធិករណ៍​នោះ​ ​ការ​ចោទ​ ​ជាដើម​នេះ​ ​តថាគត​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ជាអកុសល​។​
 ​[​៧២​]​ ​បណ្តា​អនុ​វា​ទា​ធិ​ករណ៍​ទាំង៣នោះ​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ជាកុសល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះឯង​ ​មានចិត្តជា​កុសល​ ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​សីលវិបត្តិ​ក្តី​ ​ដោយ​អាចារ​វិបត្តិ​ក្តី​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​ ​ដោយ​អាជីវ​វិបត្តិ​ក្តី​ ​ការ​ចោទ​ ​ការ​តិះដៀល​ ​ការ​ចរ​ចា​រឿយ​ៗ​ ​ការ​និ​យាយ​រឿយ​ៗ​ ​ការ​ពោល​បង្កាច់​ ​ការ​ប្រឹងប្រែង​ ​ការ​បន្ថែ​មក​ម្លំាង​ឲ្យ​ណា​ ​ក្នុង​អធិករណ៍​នោះ​ ​ការ​ចោទ​ ​ជាដើម​នេះ​ ​តថាគត​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ជាកុសល​។​
 ​[​៧៣​]​ ​បណ្តា​អនុ​វា​ទា​ធិ​ករណ៍​ទាំង៣នោះ​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ជា​អព្យាកតៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្តជា​អព្យាកតៈ​ ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​សីលវិបត្តិ​ក្តី​ ​ដោយ​អាចារ​វិបត្តិ​ក្តី​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​ ​ដោយ​អាជីវ​វិបត្តិ​ក្តី​ ​ការ​ចោទ​ ​ការ​តិះដៀល
ថយ | ទំព័រទី ៧៣ | បន្ទាប់