ការ​ចរ​ចា​រឿយ​ៗ​ ​ការ​និ​យាយ​រឿយ​ៗ​ ​ការ​ពោល​បង្កាច់​ ​ការ​ប្រឹងប្រែង​ ​ការ​បន្ថែ​មក​ម្លំាង​ឲ្យ​ណា​ ​ក្នុង​អធិករណ៍​នោះ​ ​ការ​ចោទ​ ​ជាដើម​នេះ​ ​តថាគត​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ជា​អព្យាកតៈ​។​
 [​៧៤​]​ ​(​សំដែង​អំពី​)​ ​អាប​ត្តា​ធិ​ករណ៍​ ​ជាអកុសល​ ​ជា​អព្យាកតៈ​។​ ​អាប​ត្តា​ធិ​ករណ៍​ ​ជាអកុសល​ក៏​មាន​ ​ជា​អព្យាកតៈ​ក៏​មាន​ ​អាប​ត្តា​ធិ​ករណ៍​ ​ជាកុសល​ ​គ្មាន​ទេ​។​ ​
 [​៧៥​]​ ​បណ្តា​អាប​ត្តា​ធិ​ករណ៍​ ​ទាំង២នោះ​ ​អាប​ត្តា​ធិ​ករណ៍​ ​ជាអកុសល​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​ ​កាលបើ​ដឹង​ ​ស្គាល់​ហើយ​ ​ក្លែង​ព្យាយាម​កន្លង​ ​នូវ​អាបត្តិ​ណា​ ​អាបត្តិ​នេះ​ ​តថាគត​ ​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​ ​ជាអកុសល​។​ ​បណ្តា​អាប​ត្តា​ធិ​ករណ៍​ ​ទាំង២នោះ​ ​អាប​ត្តា​ធិ​ករណ៍​ ​ជា​អព្យាកតៈ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​ ​កាល​មិនដឹង​ ​មិន​ស្គាល់​ហើយ​ ​មិន​ក្លែង​ ​មិន​ព្យាយាម​កន្លង​ ​នូវ​អាបត្តិ​ណា​ ​អាបត្តិ​នេះ​ ​តថាគត​ ​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​ ​ជា​អព្យាកតៈ​(​១​)​ ​។​
(​១​)​ ​អដ្ឋកថា​ ​ថា​ ​អាប​ត្តា​ធិ​ករណ៍​ ​ជា​អព្យាកតៈ​នោះ​ ​គឺ​ភិក្ខុ​មិនបាន​ក្លែង​ ​មិនបាន​ដឹង​អ្វី​សោះ​ ​ត្រែ​ត្រូវអាបត្តិ​ ​(​ជា​អចិត្តកៈ​)​ ​មាន​បឋម​សហ​សេយ្យ​សិក្ខាបទ​ ​ជាដើម​។​ ​ក្នុង​ដីកា​ថា​ ​ដូចជា​ភិក្ខុ​ ​មានចិត្ត​ចុះ​ស៊ប់​ ​កាន់​កម្មដ្ឋាន​ ​ហើយ​សិង​លក់​ទៅ​ ​បើ​មាន​មាតុគ្រាម​ ​មក​ដេក​ជាមួយ​ ​ត្រូវអាបត្តិ​ ​ដោយ​ការ​ដេក​ក្នុងខណៈនោះ​ ​តែ​មិន​មានចិត្តជា​អកុសល​ ​បាន​ជា​លោក​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​ ​ជា​អព្យាកតៈ​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់