ជាបច្ច័យនៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រាសចាកអាសវៈផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ… ត្រេកអរ រីករាយ នឹងវត្ថុ រាគៈក៏កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ។បេ។ ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអាសវៈ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ កើតឡើង ព្រោះប្រារព្ធនូវវត្ថុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។
[៣៩០] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត
[៣៩០] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត