បញ្ហា​វារៈ


 [៤០៩] ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤១០] ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៤៨ | បន្ទាប់