គឺ​ពួក​អាសវៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង នៃ​ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​អាសវៈ​ក្តី ពួក​អាសវ​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
អធិបតិ​ប្ប​ច្ច័​យ មាន​គរុ​កា​រម្ម​ណ៍ ដូចគ្នានឹង​អារម្មណ​ប្ប​ច្ច័​យដែរ។ អនន្តរ​ប្ប​ច្ច័​យ ដូចគ្នានឹង​អារម្មណ​ប្ប​ច្ច័​យដែរ បណ្ឌិត​គប្បី​ធ្វើ​ដូច​ពាក្យ​ថា ពួក​ខន្ធ​មុនៗចុះ។ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ និង​ឧបនិស្សយ​ប្ប​ច្ច័​យ ដូចគ្នានឹង​អារម្មណ​ប្ប​ច្ច័​យដែរ មិន​មានការ​ចែក​ទេ គ្រាន់តែ​មាន​វារៈ៣ ឧបនិស្សយ​ប្ប​ច្ច័​យទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។
ថយ | ទំព័រទី ៣៤៩ | បន្ទាប់