[១១០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ព្រោះនអធិបតិប្បច្ច័យ… ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[១១១] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយហេតុប្បច្ច័យ គឺអលោភៈ ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយហេតុប្បច្ច័យ ដូចបដិច្ចវារៈដែរ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយហេតុប្បច្ច័យ គឺហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ នៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយហេតុប្បច្ច័យ
ចប់ បច្ចនីយានុលោម។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
បញ្ហាវារៈ