ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [១៣៣] ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ នូវ​ខន្ធ២…។ បដិសន្ធិ មាន​រហូតដល់​ពួក​អសញ្ញ​សត្វ ឯមោហៈ មិន​មាន​ទេ។
 [១៣៤] ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ។ ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…
ថយ | ទំព័រទី ១២៤ | បន្ទាប់