បច្ចយ​វារៈ


 [១៣៨] ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ផង មិនមែន​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ផង ទើប​កើតឡើង
ថយ | ទំព័រទី ១២៧ | បន្ទាប់