កាល​កុសល និង​អកុសល រលត់​ហើយ វិបាក​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ក៏​កើតឡើង ព្រោះ​កុសល និង​អកុសល​នោះ​ជា​អារម្មណ៍ ពួក​ខន្ធ​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ។ ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ នៃ​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ​… នូវ​វត្ថុ​… នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ថា​មិន​ទៀង​… ទោមនស្ស​ក៏​កើតឡើង កាល​កុសល និង​អកុសល​រលត់​ហើយ វិបាក​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ក៏​កើតឡើង ព្រោះ​កុសល និង​អកុសល​នោះ​ជា​អារម្មណ៍ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ។ ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះ​និពា្វន ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ​… នូវ​វត្ថុ​…
ថយ | ទំព័រទី ១៣១ | បន្ទាប់