ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នោ​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម​ប្ប​ច្ច​នីយៈ។


 [១៦៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ នហេតុ​សហេតុក​ទុ​កៈ។


សប្ប​ច្ច​យទុ​កៈ
បដិ​ច្ច​វារៈ


 [១៦៦] ធម៌​ដែល​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​ធម៌​ដែល​ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​បច្ច័យ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។
ថយ | ទំព័រទី ១៥១ | បន្ទាប់