បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ចុះ។ ក្នុង​វារៈ​ទាំងអស់ មាន​ប្រស្នា​តែមួយគត់។
បញ្ហា​វារៈ
 [១៧៥] ធម៌​ដែល​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​បច្ច័យ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [១៧៦] ធម៌​ដែល​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ឧបោសថកម្ម​… ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល នូវ​ពួក​កិលេស ដែល​លះបង់​ហើយ​… ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិ​សេល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ចក្ខុ​… នូវ​វត្ថុ​… នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​បច្ច័យ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ
ថយ | ទំព័រទី ១៥៤ | បន្ទាប់