ហើយ​ពិចារណា​នូវ​ផល ឲ្យ​ជាទី​គោរព​… នូវ​ចក្ខុ​… នូវ​វត្ថុ​… បុគ្គល​ធ្វើ​នូវ​ពួក​ខន្ធ​ដែល​ប្រកបដោយ​បច្ច័យ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជា​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​បច្ច័យ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១៧៨] ធម៌​ដែល​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​មាន​បញ្ហា២ ជា​មូល​នៃ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​បញ្ហា​មួយ។
 [១៧៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១
ថយ | ទំព័រទី ១៥៦ | បន្ទាប់