សង្ខត​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៨៤] សង្ខតធម៌ (ធម៌​ដែល​មាន​បច្ច័យ​តាក់តែង) អាស្រ័យ​នូវ​សង្ខតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​សង្ខ​តក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សប្ប​ច្ច​យទុ​កៈ ដូច​ទុ​កៈ​នេះ​ដែរ បណ្ឌិត គប្បី​ធ្វើ​នូវ​ទុ​កៈ​នេះ ឲ្យ​ដូច​សប្ប​ច្ច​យទុ​កៈ​ចុះ មិន​មានការ​ធ្វើឲ្យ​ផ្សេងគ្នា​ទេ។

ចប់​សង្ខត​ទុ​កៈ។


សនិ​ទស្សន​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៨៥] អនិទស្សន​ធម៌ (ធម៌​ដែល​មិន​ប្រកបដោយ​ការ​ឃើញ) អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ​ក្តី អាស្រ័យ​នូវ​អនិ​ទស្សន​ក្ខន្ធ១ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ក្តី កដ​ត្តា​រូប​ជា​អនិ​ទស្សនៈ​ក្តី អាស្រ័យ​នូវ​អនិ​ទស្សន​ក្ខន្ធ១
ថយ | ទំព័រទី ១៥៩ | បន្ទាប់