ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២៣៥] សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) នូវ​ចក្ខុ​… ធ្វើ​នូវ​ពួក​ផោដ្ឋព្វៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ផោដ្ឋព្វៈ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ទាន​… សីល​… ឧបោសថកម្ម​… ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព​… នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន​… ចេញ​អំពី​ឈាន ធ្វើ​នូវ​ឈាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​ផល ឲ្យ​ជាទី​គោរព​… ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​វត្ថុ​… នូវ​ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ​… ធ្វើ​នូវ​កព​ឡិង្កា​រា​ហារ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​ធម៌​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។
ថយ | ទំព័រទី ១៩៦ | បន្ទាប់