មោហៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​លោភៈ។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ។បេ។ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១។បេ។ ធម៌​ជាហេតុ​អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ អាស្រ័យ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ហេតុ អាស្រ័យ​នូវ​វត្ថុ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ហេតុ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ។បេ។ ខន្ធ២ក្តី ហេតុ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។ ធម៌​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អទោសៈ​ក្តី អមោហៈ​ក្តី អាស្រ័យ​នូវ​អលោភៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។
ថយ | ទំព័រទី ២ | បន្ទាប់