បច្ច​នីយៈ​ក្តី វារៈ៣ក្តី ការរាប់​ក្តី សម្បយុត្ត​វារៈ​ក្តី ទាំងអស់​នេះ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ មាន​បញ្ហា​តែ១ប៉ុណ្ណោះទេ។
បញ្ហា​វារៈ
 [២៧០] អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បិ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ មាន​បដិសន្ធិ​ដែរ។ អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​រូ​បិ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បិ​ហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ មាន​បដិសន្ធិ​ដែរ។ អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​រូ​បិ​ធម៌​ផង នឹង​អរូ​បិ​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បិ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង និង​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ មាន​បដិសន្ធិ​ដែរ។
 [២៧១] រូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ចក្ខុ​… នូវ​វត្ថុ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ​… នូវ​កព​ឡិង្កា​រា​ហារ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង
ថយ | ទំព័រទី ២២១ | បន្ទាប់