ពួក​អរូ​បិ​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២៧២] រូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) នូវ​ចក្ខុ​… ធ្វើ​នូវ​កព​ឡិង្កា​រា​ហារ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​វត្ថុ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។ អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) នូវ​ទាន​…។ សេចក្តី​បំប្រួញ។ ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ បុគ្គល​ធ្វើ​នូវ​ពួក​អរូ​បិ​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ​… រាគៈ កើតឡើង ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អរូ​បិ​ធម៌ ជា​អធិបតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​រូ​បិ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អរូ​បិ​ធម៌ ជា​អធិបតិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៣ | បន្ទាប់