អរូ​បិ​ធម៌ ជា​បច្ច័យ​នៃ​រូ​បិ​ធម៌​ផង នៃ​អរូ​បិ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​អរូ​បិ​ក្ខន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ រូ​បិ​ធម៌​ក្តី អរូ​បិ​ធម៌​ក្តី ជា​បច្ច័យ​នៃ​រូ​បិ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ពួក​អរូ​បិ​ក្ខន្ធ​ក្តី មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​អរូ​បិ​ក្ខន្ធ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ បច្ឆា​ជាត គឺ​ពួក​អរូ​បិ​ក្ខន្ធ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ រូ​បិ​ធម៌​ក្តី អរូ​បិ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អរូ​បិ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខា​យតនៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២… អរូ​បិ​ក្ខន្ធ១ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២…
ថយ | ទំព័រទី ២៣០ | បន្ទាប់