លោកិយ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៩០] លោកិយ​ធម៌ អាស្រ័យ​នូវ​លោកិយ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​លោ​កិ​យក្ខ​ន្ធ១ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ លោកុត្តរធម៌ អាស្រ័យ​នូវ​លោកុត្តរធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​លោ​កុត្ត​រក្ខ​ន្ធ១ នូវ​ខន្ធ២…។ លោកិយ​ធម៌ អាស្រ័យ​នូវ​លោកុត្តរធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​លោ​កុត្ត​រក្ខ​ន្ធ។ លោកិយ​ធម៌​ក្តី លោកុត្តរធម៌​ក្តី អាស្រ័យ​នូវ​លោកុត្តរ ធម៌​ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​លោ​កុត្ត​រក្ខ​ន្ធ១ នូវ​ខន្ធ២…។ លោកិយ​ធម៌ អាស្រ័យ​នូវ​លោកិយ​ធម៌​ផង នូវ​លោកុត្តរធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៣៤ | បន្ទាប់