លោកិយ​ធម៌​ក្តី លោកុត្តរធម៌​ក្តី ពឹងផ្អែក​នឹង​លោកិយ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​លោ​កុត្ត​រក្ខ​ន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ លោកុត្តរធម៌ ពឹងផ្អែក​នឹង​លោកុត្តរធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ លោកិយ​ធម៌ ពឹងផ្អែក​នឹង​លោកិយ​ធម៌​ផង នឹង​លោកុត្តរធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​លោ​កុត្ត​រក្ខ​ន្ធ​ផង នឹង​ពួក​មហាភូត​ផង។ លោកុត្តរធម៌ ពឹងផ្អែក​នឹង​លោកិយ​ធម៌​ផង នឹង​លោកុត្តរធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​លោ​កុត្ត​រក្ខ​ន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។ លោកិយ​ធម៌​ក្តី លោកុត្តរធម៌​ក្តី ពឹងផ្អែក​នឹង​លោកិយ​ធម៌​ផង នឹង​លោកុត្តរធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​លោ​កុត្ត​រក្ខ​ន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២… ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​លោ​កុត្ត​រក្ខ​ន្ធ​ផង នឹង​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
 [២៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ២៣៨ | បន្ទាប់