ធម៌​ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី ធម៌​ដែល​បុគ្គល​មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ផង មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​បុគ្គល​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ផង មិន​ត្រូវ​ដឹង ដោយ​វិញ្ញាណ​ណាមួយ​ផង នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សេចក្តី​បំប្រួញ។
 [៣២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ អនុលោម។


 [៣២៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ វារៈ៤ក្តី ការរាប់​ក្តី (ចប់) បរិបូណ៌ ដោយ​ប្រការ​យ៉ាងនេះ។ សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ចុះ។
ថយ | ទំព័រទី ២៦១ | បន្ទាប់