គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​សហេតុ​កក្ខន្ធ១ នូវ​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ អហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​សហេតុ​កក្ខន្ធ អាស្រ័យ​នូវ​វត្ថុ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​សហេតុ​កក្ខន្ធ អាស្រ័យ​នូវ​វត្ថុ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ និង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ និង​មោហៈ
ថយ | ទំព័រទី ៣៨ | បន្ទាប់