អហេតុក​ធម៌ ច្រឡូកច្រឡំ​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ច្រឡូកច្រឡំ​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី ច្រឡូកច្រឡំ​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី ច្រឡូកច្រឡំ​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ នឹង​ខន្ធ២…។ អហេតុក​ធម៌ ច្រឡូកច្រឡំ​នឹង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡូកច្រឡំ​នឹង​អហេតុ​កក្ខន្ធ១ នឹង​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ សហេតុក​ធម៌ ច្រឡូកច្រឡំ​នឹង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ច្រឡូកច្រឡំ​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សហេតុក​ធម៌ ច្រឡូកច្រឡំ​នឹង​សហេតុក​ធម៌​ផង នឹង​អហេតុក​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡូកច្រឡំ​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង នឹង​ខន្ធ២…។
ថយ | ទំព័រទី ៦៣ | បន្ទាប់