[៨១] សហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល ឲ្យ​ទាន សីល​… ឧបោសថកម្ម​… ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​កុសល​ទាំងឡាយ ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល នូវ​ពួក​កិលេស ដែល​លះបង់​ហើយ​… នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… ក្នុង​កាលមុន​… នូវ​ពួក​សហេតុ​កក្ខន្ធ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង កាល​កុសល និង​អកុសល​រលត់​ហើយ សហេតុក​វិបាក ក៏​កើតឡើង ព្រោះ​កុសល និង​អកុសល​នោះ​ជា​អារម្មណ៍ ពួក​ព្រះ​អរិយៈ ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកបដោយ​សហេតុក​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពួក​សហេតុ​កក្ខន្ធ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​សហេតុ​កក្ខន្ធ ប្រារព្ធ​នូវ​ពួក​សហេតុ​កក្ខន្ធ ទើប​កើតឡើង។ សហេតុក​ធម៌ ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ពួក​សហេតុ​កក្ខន្ធ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង កាល​កុសល និង​អកុសល​រលត់​ហើយ
ថយ | ទំព័រទី ៦៨ | បន្ទាប់