ក្នុងខណៈនៃបដិសន្ធិ…។ បណ្ឌិត គប្បីធ្វើឲ្យពិស្តារ តាមដំណើរនេះចុះ។ ដូចសហេតុកទុកៈដែរ មិនមានការធ្វើឲ្យផ្សេងគ្នាឡើយ។
[១០៤] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈ អាស្រ័យនូវអលោភៈ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ អទោសៈ និងអមោហៈ អាស្រ័យនូវអលោភៈ ក្នុងខណៈនៃបដិសន្ធិ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវហេតុ ក្នុងខណៈនៃបដិសន្ធិ…។
ចប់ ហេតុសម្បយុត្តទុកៈ។
ហេតុសហេតុកទុកៈ
បដិច្ចវារៈ