ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ក្តី ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ផង ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ក្តី ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​គន្ថៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១៥៥] ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត ជា​បច្ច័យ​នៃ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​គន្ថៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​គន្ថៈ។ មូល បណ្ឌិត​ត្រូវ​ធ្វើ​ផង​ចុះ ពួក​ខន្ធ​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​គន្ថៈ។ មូល បណ្ឌិត​ត្រូវ​ធ្វើ​ផង​ចុះ ពួក​ខន្ធ​ជា​គន្ថៈ​ផង ជា​គន្ថ​សម្បយុត្ត​ផង កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​គន្ថៈ។ ធម៌​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ ជា​បច្ច័យ​នៃ​ធម៌ ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ។ មូល បណ្ឌិត​ត្រូវ​ធ្វើ​ផង​ចុះ ពួក​គន្ថៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ។
ថយ | ទំព័រទី ១៤៩ | បន្ទាប់