មូល បណ្ឌិត​ត្រូវ​ធ្វើ​ផង​ចុះ ពួក​គន្ថៈ​ក្តី ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ។ បញ្ហា​វារៈ​ទាំង៣ក្រៅ​នេះ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ដែរ។ ក្នុង​អធិបតិ​ប្ប​ច្ច័​យក្តី ក្នុង​អនន្តរ​ប្ប​ច្ច័​យក្តី ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យក្តី ប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យដែរ។ ការចែក (ឲ្យ​ផ្សេង​ពីនេះ​ទៅទៀត មិន​មាន​ទេ)។
 [១៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៥០ | បន្ទាប់