ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១៥១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ចុះ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ ចិត្ត​សម្បយុត្ត​ទុ​កៈ។


ចិត្ត​សំសដ្ឋ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៥២] ចិត្ត​សំសដ្ឋ​ធម៌(១) (ធម៌​ដែល​ច្រឡំ​ដោយចិត្ត) អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សំស​ដ្ឋ​ក្ខន្ធ១ នូវ​ខន្ធ២ … មាន​បដិសន្ធិ​ដែរ។ ចិត្ត​វិ​សំសដ្ឋ​ធម៌(២) (ធម៌​ដែល​ប្រាសចាក​ការ​ច្រឡំ​ដោយចិត្ត) អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ អាស្រ័យ​នូវ​ពួក​ចិត្ត​សំស​ដ្ឋ​ក្ខន្ធ។
ចិត្ត​សម្បយុត្ត​ទុ​កៈ យ៉ាងណា ចិត្ត​សំសដ្ឋ​ទុ​កៈ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។
(១) គឺ​វេទនាខន្ធ សញ្ញាខន្ធ និង​សង្ខារក្ខន្ធ។ (២) គឺ​រូប និង​និព្វាន។
ថយ | ទំព័រទី ១១៣ | បន្ទាប់