ចិត្តសមុដ្ឋាន​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៥៣] ចិត្តសមុដ្ឋាន​ធម៌(១) (ធម៌​មានចិត្តជា​សមុដ្ឋាន) អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ នូវ​ខន្ធ២ … មហាភូត១ ជា​ចិត្តសមុដ្ឋាន … ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ នោ​ចិត្តសមុដ្ឋាន​ធម៌(២) (ធម៌​មិន​មានចិត្តជា​សមុដ្ឋាន) អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត អាស្រ័យ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ នូវ​ខន្ធ២…។ នោ​ចិត្តសមុដ្ឋាន​ធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ
(១) គឺ​វេទនាខន្ធ។ (២) គឺ​ចិត្ត រូប​ដ៏​វិសេស និង​និព្វាន។
ថយ | ទំព័រទី ១១៤ | បន្ទាប់