កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត វត្ថុ អាស្រ័យ​នូវ​ចិត្ត ចិត្ត អាស្រ័យ​នូវ​វត្ថុ មហាភូត១ … កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ចិត្តសមុដ្ឋាន​ធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ អាស្រ័យ​នូវ​វត្ថុ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។ ចិត្តសមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌​ផង នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២…។ នោ​ចិត្តសមុដ្ឋាន​ធម៌ អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌​ផង នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ផង នូវ​ចិត្ត​ផង
ថយ | ទំព័រទី ១១៥ | បន្ទាប់