ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សា​រម្ម​ណធម៌ អាស្រ័យ​នូវ​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សា​រម្ម​ណក្ខន្ធ​អាស្រ័យ​នូវ​វត្ថុ។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី អាស្រ័យ​នូវ​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សា​រម្ម​ណក្ខន្ធ​អាស្រ័យ​នូវ​វត្ថុ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សា​រម្ម​ណធម៌ អាស្រ័យ​នូវ​សា​រម្ម​ណធម៌​ផង នូវ​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​សា​រម្ម​ណៈ​ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២…។ អនា​រម្ម​ណធម៌ អាស្រ័យ​នូវ​សា​រម្ម​ណធម៌​ផង នូវ​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​សា​រម្ម​ណក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី អាស្រ័យ​នូវ​សា​រម្ម​ណធម៌​ផង នូវ​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​សា​រម្ម​ណៈ​ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២ …កដ​ត្តា​រូប អាស្រ័យ​នូវ​សា​រម្ម​ណក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។
ថយ | ទំព័រទី ២ | បន្ទាប់