[២] សា​រម្ម​ណធម៌ អាស្រ័យ​នូវ​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​សា​រម្ម​ណៈ នូវ​ខន្ធ២ …ជា​បដិសន្ធិ។ សា​រម្ម​ណធម៌ អាស្រ័យ​នូវ​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សា​រម្ម​ណក្ខន្ធ​អាស្រ័យ​នូវ​វត្ថុ។ សា​រម្ម​ណធម៌ អាស្រ័យ​នូវ​សា​រម្ម​ណធម៌​ផង នូវ​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​បដិសន្ធិ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​សា​រម្ម​ណៈ​ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២ …សេចក្តី​បំប្រួញ។
 [៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គតិ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៣ | បន្ទាប់