ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៥៤] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ធម៌(១) (ធម៌​ដែល​ច្រឡំ​នឹង​ចិត្ត តាំង​ឡើង​ព្រោះ​ចិត្ត និង​កើតជា​មួយ​នឹង​ចិត្ត) អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ក្ខន្ធ១ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុ​កៈ យ៉ាងណា ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុ​កៈ​នេះ ក៏​យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។

ចប់ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុ​កៈ។


ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៥៥] ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ធម៌(២) (ធម៌​ដែល​ច្រឡំ​នឹង​ចិត្ត តាំង​ឡើង​ព្រោះ​ចិត្ត និង​ប្រព្រឹត្តទៅ​តាមចិត្ត) អាស្រ័យ​នូវ​ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ក្ខន្ធ១ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុ​កៈ​យ៉ាងណា ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ​នេះ ក៏​យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។

ចប់ ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ។


អជ្ឈត្តិក​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៥៦] ធម៌​ខាងក្នុង(៣) អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប​ខាងក្នុង អាស្រ័យ​នូវ​ចិត្ត។ ធម៌​ខាងក្រៅ(៤) អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ
(១) គឺ​វេទនាខន្ធ សញ្ញាខន្ធ និង​សង្ខារក្ខន្ធ។ (២) គឺ​វេទនាខន្ធ សញ្ញាខន្ធ និង​សង្ខារក្ខន្ធ (៣) គឺ​អាយតនៈ​ខាងក្នុង៦។ (៤) គឺ​អាយតនៈ​ខាងក្រៅ៦។
ថយ | ទំព័រទី ២០០ | បន្ទាប់