ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ចិត្ត។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ចិត្ត។ ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១ … ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្រៅ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ក្តី កដ​ត្តា​រូប​ខាងក្នុង​ក្តី អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្រៅ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​វត្ថុ​ខាងក្រៅ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ២០១ | បន្ទាប់