ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។ ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ផង នូវ​ធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប​ខាងក្នុង អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ផង នូវ​ធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ខាងក្រៅ​ផង នូវ​ចិត្ត​ផង កដ​ត្តា​រូប​ខាងក្រៅ អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ខាងក្រៅ អាស្រ័យ​នូវ​ចិត្ត​ផង នូវ​វត្ថុ​ផង។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ផង នូវ​ធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២…។
 [២៥៧] ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ចិត្ត។
ថយ | ទំព័រទី ២០២ | បន្ទាប់