ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៦] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ… ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។
 [៨៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ ឯសហជាត​វារៈ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [៨៨] ចេតសិក​ធម៌ ពឹងផ្អែក​នឹង​ចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ អចេតសិក​ធម៌ ពឹងផ្អែក​នឹង​អចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ចិត្ត ចិត្ត​ពឹងផ្អែក​នឹង​វត្ថុ កដ​ត្តា​រូប ពឹងផ្អែក​នឹង​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ពឹងផ្អែក​នឹង​ចិត្ត ចិត្ត​ពឹងផ្អែក​នឹង​វត្ថុ មហាភូត១…។ ចេតសិក​ធម៌ ពឹងផ្អែក​នឹង​អចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត ពួក​ចេ​តសិ​កក្ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ វារៈ​ទាំង២យ៉ាង បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។
ថយ | ទំព័រទី ៦៦ | បន្ទាប់