ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ពឹងផ្អែក​នឹង​អចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ចិត្ត ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ វារៈ២យ៉ាង បណ្ឌិត​គប្បី​ធើ្វ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ ចេតសិក​ធម៌ ពឹងផ្អែក​នឹង​ចេតសិក​ធម៌​ផង នឹង​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ចេ​តសិ​កក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ខន្ធ២ ពឹងផ្អែក​នឹង​ចេ​តសិ​កក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … វារៈ២យ៉ាង បណ្ឌិត​គប្បី​ធើ្វ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ អចេតសិក​ធម៌ ពឹងផ្អែក​នឹង​ចេតសិក​ធម៌​ផង នឹង​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ចេ​តសិ​កក្ខន្ធ​ផង នឹង​ចិត្ត​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ចេ​តសិ​កក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង ចិត្ត​ពឹងផ្អែក​នឹង​ពួក​ចេ​តសិ​កក្ខន្ធ​ផង នឹង​វត្ថុ​ផង វារៈ៣យ៉ាង បណ្ឌិត​គប្បី​ធើ្វ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ពឹងផ្អែក​នឹង​ចេតសិក​ធម៌​ផង នឹង​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ចេ​តសិ​កក្ខន្ធ១ផង នឹង​ចិត្ត​ផង
ថយ | ទំព័រទី ៦៧ | បន្ទាប់