នឹង​ខន្ធ២ … ខន្ធ២ក្តី ចិត្ត​ក្តី ពឹងផ្អែក​នឹង​ចេ​តសិ​កក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … វារៈ២យ៉ាង បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។
[ ៨៩] ចេតសិក​ធម៌ ពឹងផ្អែក​នឹង​ចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ អចេតសិក​ធម៌ ពឹងផ្អែក​នឹង​អចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ចិត្តជា​បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ។ ចេតសិក​ធម៌ ពឹងផ្អែក​នឹង​អចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ ពឹងផ្អែក​នឹង​កាយាយតនៈ … ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត ពួក​ចេ​តសិ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ វារៈ២យ៉ាង បណ្ឌិត​គប្បី​ធើ្វ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ពឹងផ្អែក​នឹង​អចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ ពឹងផ្អែក​នឹង​កាយាយតនៈ … ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ វារៈ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
ថយ | ទំព័រទី ៦៨ | បន្ទាប់