បច្ចយ​វារៈ


 [៩] សា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូច​បដិ​ច្ច​វារៈ​ដែរ។ អនា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ សា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សា​រម្ម​ណក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សា​រម្ម​ណក្ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី ពឹងផ្អែក​នឹង​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សា​រម្ម​ណក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប​ជា​បដិសន្ធិ ពឹងផ្អែក​នឹង​ពួក​មហាភូត។ សា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌​ផង នឹង​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​សា​រម្ម​ណៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ។ អនា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌​ផង នឹង​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ ពឹងផ្អែក​នឹង​ពួក​សា​រម្ម​ណក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង។
ថយ | ទំព័រទី ៧ | បន្ទាប់